ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “វិធានការរក្សាតម្លៃឲ្យ បានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ B ជាន់ផ្ទាល់ដី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ធ្នូបានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួល ស្ថិរភាពតម្លៃស្រូវ នារដូវប្រមូលផល។
វាគ្មិនដែលនឹងអញ្ជើញ ចូលរួមមាន៖
១. តំណាងមកពីក្រសួងកសិកម្ម ក្ខាប្រមាញ់ និងនេសាទ
២. តំណាងមកពីធនាគារអភិវឌ្ឍជនបទ
៣. តំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ៕