ព័ត៌មានជាតិ

១០ខែ កម្ពុជានាំចេញទំនិញ ទៅគ្រប់ទ្វីបក្រោមប្រព័ន្ធអនុគ្រោះ និងពាណិជ្ជកម្មសេរីមានជាង ១ម៉ឺនលានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញទំនិញ ទៅគ្រប់ទ្វីបក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងទំហំទឹកប្រាក់ប្រមាណ ១០ ៨១៣លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៨ មានទឹកប្រាក់ ១០ ១៥៨លានដុល្លារ កើនឡើងជាង ៦៥៤លានដុល្លារស្មើនឹង៦,៤៥% ។

យោងតាមរបាយការណ៍ បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងចំណោមទំនិញនាំចេញដែលមានជាង ១០ ៨១៣លានដុល្លារនេះ គឺក្នុងនោះមានសម្លៀកបំពាក់ (Garments) ក្នុងទឹកប្រាក់ប្រមាណជាង៦ ៤០៦លានដុល្លារ , វាយនភ័ណ្ឌ (Textiles) ទឹកប្រាក់ប្រមាណជាង ៤០លានដុល្លារ , ស្បែកជើង (Footwear) ទឹកប្រាក់ប្រមាណជាង ៩០៥លានដុល្លារ , អង្ករ (Rice) ទឹកប្រាក់ប្រមាណជាង ២៨៦លានដុល្លារ និងផលិតផលផ្សេងៗ (Other Products) មានទឹកប្រាក់ប្រមាណជាង៣ ១៧៤លានដុល្លារ៕

ដោយ៖ ខា ដា

To Top