ព័ត៌មានជាតិ

អគ្គិភ័យឆាប់ឆេះ ផ្ទះលក់ចាប់ហួយ និងជួសជុលម៉ូតូ ៤ខ្នង

ភ្នំពេញ៖ ផ្ទះលក់ចាប់ហួយ រួមទាំងផ្ទះជួសជុលម៉ូតូ ត្រូវអគ្គីភ័យឆាប់ឆេះរាលដាល ពីផ្ទះមួយទៅផ្ទះមួយអស់ចំនួន ៤ខ្នង រងការខូចខាត នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅជិតស្ពានសេតេ ក្រុងព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ទីតាំងលក់ដូរទំនិញទាំង៤កន្លែង ត្រូវអគ្គិភ័យឆេះបំផ្លាញ៖

១/ម្ចាស់ផ្ទះឈ្មោះ យ៉ុង ភេទប្រុស ជនជាតិខ្មែរ ធ្វើម៉ូតូ ផ្ទះជួលពីគេ។
២/៣ ម្ចាស់ផ្ទះឈ្មោះ ជួន រតនា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ លក់ភេសជ្ជ: ផ្ទះជួលពីគេ។
៤/ម្ចាស់ផ្ទះឈ្មោះ លឹម មួយ ភេទស្រី ជនជាតិខ្មែរ លក់ភេសជ្ជ:។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះមិនបណ្ដាលឲ្យ មានអ្នករបួសនោះទេ ក៏ប៉ុន្តែទ្រព្យសម្បត្តិគ្រឿងទេស ភេសជ្ជៈនិងឧបករណ៍មួយចំនួនធំ បានរងការខូចខាតស្ទើរទាំងស្រុង។

គួរបញ្ជាក់ថា ហេតុការណ៍អគ្គីភ័យនេះ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ និងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រើប្រាស់ទឹកអស់ជាង ២០ឡាន ទើបគ្រប់គ្រងបានមិនរាលដាលបន្តទៀត ៕

To Top