ព័ត៌មានជាតិ

តំបន់មេគង្គមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ជាយុទ្ធសាស្ត្រសំខាន់ដល់អាមេរិក

ភ្នំពេញ៖តំបន់មេគង្គដែលមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ជាយុទ្ធសាស្ត្រសំខាន់ដល់សហរដ្ឋអាមេរិក ហើយទំនាក់ទំនងរបស់ អាមេរិកជាមួយតំបន់មេគង្គមានលក្ខណៈស៊ីជម្រៅ។

នេះបើតាមស្ថានទូតអាមេរិក លើកឡើងក្នុងឱកាសឯកអគ្គរដ្ឋទូត W. Patrick Murphy បានចូលរួមជាមួយ ឧប នាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ និងតំណាងមកពីប្រទេសមេគង្គក្នុងការប្រារព្ធខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

ទូតអាមេរិកបន្តថា LMI គឺជាគំនិតផ្តួចផ្តើមមួយដែល បង្ហាញ ពីស្មារតីមិត្តភាពអន្តរជាតិនិងការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះ ភាពជាដៃគូ នៅពេលដែលប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗចំពោះទន្លេមេគង្គដូចជាការសាងសង់ទំនប់ទឹកខាងលើ ការផ្លាស់ប្តូរអាកាសធាតុ ការប្រើបា្រស់ហួស កំរិតនិងការបំពុលបរិស្ថាន។

សហរដ្ឋអាមេរិកអបអរសាទរ ដល់បណ្តាប្រទេស LMI ស្តីពីភាពជាដៃគូដ៏រឹងមាំរបស់ពួកគេនិងត្រៀមខ្លួនជួយក្នុងការកសាងបណ្តាញថ្មីនៅក្នុងតំបន់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top