ព័ត៌មានជាតិ

នៅព្រឹកនេះ ចៅក្រមស៊ើបសួរ សាកសួរថៅកែ ហ្គារ៉ាស់សាំង PTT

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីសាកសួរលើលោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន ដែលទើបត្រូវបានចោទប្រកាន់ ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ខណៈបទល្មើសហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី ៤លានរៀលទៅ១០លានរៀល ។

ដោយឡែកគ្រូបង្រៀន អ៊ឹម សិរីរដ្ឋ ត្រូវបានតុលាការដោះលែង អោយមានសេរីភាពវិញ ព្រោះរកមិនឃើញពីការប្រព្រឹត្តបទល្មើស លួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ នៅចំណុចហ្គារ៉ាស់សាំងរបស់លោក ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ខណ្ឌដង្កោ ក្បែររង្វង់មូលគួរស្រូវ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top