ព័ត៌មានជាតិ

Update: ថៅកែហ្គារ៉ាស់សាំង PTT ត្រូវតុលាការសម្រេច ដាក់ពន្ធនាគារ បណ្តោះអាសន្ន

ភ្នំពេញ៖លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែធ្នូ នេះ សម្រេចឃុំខ្លួនថៅកែហ្គារ៉ាស់សាំង PTT កូនប្រុសតំណាងរាស្ត្រ ច័ន្ទ សារុន ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់មុននេះបន្តិច ។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សារុន វីថូរ៉ាត់ ថៅកែហ្គារ៉ាស់សាំង PTT ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

ចំណែកគ្រូបង្រៀន ត្រូវបានដោះលែងអោយមានសេរីភាពវិញ ព្រោះរកមិនឃើញ ពីការប្រព្រឹត្តបទល្មើស លួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ ៕

To Top