ភ្នំពេញ៖ ក្រោយទទួលបានដំណឹងមានករណី នាយទាហានចាក់ដីលុបសមុទ្រក្នុងមូលដ្ឋានខេត្តកោះកុង ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តជាប់មាត់សមុទ្រឃ្លាំមើលកុំឲ្យ មានករណីចាក់ដីរំលោភយកសមុទ្រ។
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									