ព័ត៌មានជាតិ

ស្នងការនគរបាល រាជធានីភ្នំពេញ៖ កងកម្លាំងប្រព្រឹត្តខុស នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បន្ថែម

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែ គោរពឲ្យបានល្អនូវវិន័យដោយត្រូវហ្វឹកហាត់ជាប្រចាំ ហើយប្រសិនបើកងកម្លាំងប្រព្រឹត្តខុស នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បន្ថែម ។

លោក ស ថេត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខណៈដឹកនាំកងកម្លាំងជាង ៧០០នាក់ ចូលរួមគោរពទង់ជាតិកម្ពុជា ។

ស្នងការនគរបាល រាជធានីភ្នំពេញអះអាងថា កងកម្លាំងដែលប្រព្រឹត្តខុសនឹងត្រូវទទួលវិន័យដូចជា ទទួលទណ្ឌកម្ម បញ្ជូនទៅហ្វឹកហាត់បន្ថែម ឬក៏មកប្រចាំការ និងបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ៕

To Top