ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ បាននិងកំពុងអញ្ជើញ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និង ទិសដៅអនុវត្តការងារ ឆ្នាំ២០២០ របស់កងទ័ពជើងទឹក ។