ព័ត៌មានជាតិ

ម្តាយជរាវ័យជាង ៧០ឆ្នាំ របស់លោក មាជ សុវណ្ណារ៉ា ត្រូវក្រុមចោរស្រីដាក់ថ្នាំសណ្តំ លួចយកទ្រព្យសម្បត្តិគ្មានសល់

មាជ ម៉ារ៉ាឌី

@.ម្តាយជរាលោក មាជ សុវណ្ណារ៉ា ត្រូវក្រុមចោរស្រីដាក់ថ្នាំសណ្តំប្លន់យកទ្រព្យដ៏កំសត់របស់លោកយាយបន្ទាយមានជ័យ៖TN TV√•លោកយាយ មាជ ម៉ារ៉ាឌី វ័យជាង៧០ឆ្នាំ ម្តាយកំសត់លោក មាជ សុវណ្ណារ៉ា ត្រូវបានក្រុមចោរស្រីដាក់ថ្នាំសណ្តំប្លន់យកទ្រព្យជាប់ខ្លួនចិញ្ចឹមជីវិតលោកយាយដែលមានតែបន្តិចបន្ទួច។√•ករណីក្រុមចោរស្រីដាក់ថ្នាំសណ្តំប្លន់យកទ្រព្យម្តាយកំសត់ជរារបស់លោក មាជ សុវណ្ណារ៉ា បានធ្វើឡើងនៅផ្ទះរបស់លោកយាយ ក្នុងភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អំឡុងម៉ោងប្រហែល២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។√•មនុស្សជំនិតលោក មាជ សុវណ្ណារ៉ា បានអោយដឹងថា ក្នុងអំឡុងពេលម៉ោងប្រហែល២រសៀលនោះ គឺមានមនុស្សស្រីពីរនាក់បានមកស្រែកហៅលោកយាយ មាជ ម៉ារ៉ាឌី ដោយសុំទិញបន្លែ នៅខាងក្រោយផ្ទះរបស់គាត់ ដែលបានណាំបន្តិចបន្តួចគ្រាន់បេះលក់ចិញ្ចឹមជីវិត។√•ប្រភពខាងលើបានប្រាប់អោយដឹងទៀតថា ក្នុងពេលនោះ ចោរស្រីទាំងពីរនាក់ធ្វើអាកប្បកិរិយាដូចជាស្គាល់លោកយាយ មាជ ម៉ារ៉ាឌី ខ្លាំងណាស់ ហើយពួកគេបានមកឱបលោកយាយ មាជ ម៉ារ៉ាឌី ថាពួកគេនឹកលោកយាយខ្លាំងណាស់ ដែលពេលនោះហើយ លោកយាយ មាជ ម៉ារ៉ាឌី បានវង្វេងវង្វាន់បាត់ស្មារតី ហើយក្រុមចោរស្រីនោះ ក៏បានប្រមូលយកទ្រព្យលោកយាយ ដែលនៅជាប់និងខ្លួន រួមមាន៖ខ្សែកខ្សែដៃ ក្រវិល ទូរសព្ទ័ដៃមួយគ្រឿង និងលុយប្រហែលជាដប់ម៉ឺនរៀល បន្ទាប់មកក្រុមចោរស្រីនេះ បានបន្តឡើងទៅលើផ្ទះ រើកកាយគ្មានសល់ដើម្បីរករបស់មានតម្លៃបន្ថែម។√•មនុស្សជំនិតលោក មាជ សុវណ្ណារ៉ា បានពោលបន្ថែមដោយកំសត់ថា នេះហើយជីវិតម្ដាយមានកូនជាអ្នកនយោបាយ ស្នេហាជាតិស្មោះស្ម័គ្រខ្លាំងណាស់ សូម្បីតែម្ដាយចាស់ជរាម្នាក់អាយុជាង៧០ទៅហើយ គ្មានកូនចៅណានៅមើលថែរក្សា រស់នៅដោយកំសត់តែម្នាក់ឯង។√•លោក មាជ សុវណ្ណារ៉ា គឺជាកូនប្រុសទោលរបស់លោក យាយ មាជ ម៉ារ៉ាឌី រស់នៅតែ២នាក់ម្តាយកូន ដោយលោក មាជ សុវណ្ណារ៉ា បានបន្តរស់ ជម្នះគ្រប់ឧបស្ម័គ្រជាមួយម្តាយ រហូតក្លាយជាអ្នកនយោបាយនៃបក្សប្រឆាំងសង្គ្រោះជាតិ និងជាប់ពន្ធនាគាចំនួន២ដងដោយសាររឿងនយោបាយជិត៤ឆ្នាំ តែបច្ចុប្បន្ន លោក មាជ សុវណ្ណារ៉ា ក៏បានក្លាយជាជនរងគ្រោះបន្តក្នុងបក្សរបស់ខ្លួន ព្រោះតែពួកមួយក្តាប់តូច បានផ្សព្វផ្សាយព័ត៌មានមិនពិតថាលោក មាជ សុវណ្ណារ៉ា បានលក់ក្បាលលក់ខ្លួនចូលគណបក្សប្រជាជនកម្ពុជាទៅហើយ។√•បើទោះជាមានការចោទប្រកាន់មួលបង្កាច់ផ្ទុយការពិតបែបនេះក្តី ក៏អតីតអ្នកទោសនយោបាយ គុកព្រៃសរូបនេះ មិនឆ្លងឆ្លើយឡើយ ហើយចាប់យកការរក្សាចិត្តស្ងប់ អហិង្សា សច្ចៈធម៌ និងគុណធម៌ ដាក់ក្នុងខ្លួន ដើម្បីបន្តដំណើរក្នុងជីវិតនយោបាយរបស់លោកឆ្ពោះទៅមុខបន្តទៀត ៕

Posted by មាជ សុវណ្ណារ៉ា – ព្រហ្មវិហារធម៌ ទសពិធរាជធម៌ on Monday, 23 December 2019

ភ្នំពេញ៖ លោកយាយ មាជ ម៉ារ៉ាឌី វ័យជាង៧០ឆ្នាំ ត្រូវជាម្តាយកំសត់របស់លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ត្រូវបានក្រុមចោរស្រីដាក់ថ្នាំសណ្តំ លួចយកទ្រព្យសម្បត្តិដែលមានជាប់ខ្លួន បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត។

ករណីក្រុមចោរស្រីដាក់ថ្នាំសណ្តំ ប្លន់យកទ្រព្យម្តាយកំសត់ជរារបស់លោក មាជ សុវណ្ណារ៉ា បានធ្វើឡើងនៅផ្ទះរបស់លោកយាយ ក្នុងភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អំឡុងម៉ោងប្រហែល ២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក មាជ សុវណ្ណារ៉ា បានឲ្យដឹងថា ក្នុងអំឡុងពេលម៉ោងប្រហែល ២រសៀលនោះ គឺមានមនុស្សស្រីពីរនាក់បានមកស្រែក ហៅលោកយាយ មាជ ម៉ារ៉ាឌី ដោយសុំទិញបន្លែ នៅខាងក្រោយផ្ទះរបស់គាត់ ដែលបានណាំបន្តិចបន្តួច គ្រាន់បេះលក់ចិញ្ចឹមជីវិត។

ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា ក្នុងពេលនោះ ចោរស្រីទាំងពីរនាក់ធ្វើអាកប្បកិរិយា ដូចជាស្គាល់លោកយាយ មាជ ម៉ារ៉ាឌី ខ្លាំងណាស់ ហើយពួកគេបានមកឱបលោកយាយ មាជ ម៉ារ៉ាឌី ថាពួកគេនឹកលោកយាយខ្លាំងណាស់ ដែលពេលនោះហើយ លោកយាយ មាជ ម៉ារ៉ាឌី បានវង្វេងវង្វាន់បាត់ស្មារតី ហើយក្រុមចោរស្រីនោះ ក៏បានប្រមូលយកទ្រព្យលោកយាយ ដែលនៅជាប់និងខ្លួន រួមមាន៖ខ្សែកខ្សែដៃ ក្រវិល ទូរសព្ទ័ដៃមួយគ្រឿង និងលុយប្រហែលជាដប់ម៉ឺនរៀល បន្ទាប់មកក្រុមចោរស្រីនេះ បានបន្តឡើងទៅលើផ្ទះ រើកកាយគ្មានសល់ដើម្បី រករបស់មានតម្លៃបន្ថែម ៕

To Top