ព័ត៌មានជាតិ

សម្តេចតេជោ៖ ផ្សារដោះដូរទំនិញ កម្ពុជា-វៀតណាម បង្កើតឡើងដើម្បីឲ្យពលរដ្ឋ មានលទ្ធភាពរកស៊ីជាមួយគ្នា ដោយស្របច្បាប់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញ កម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនប្រទេសទាំងពីរក្នុងខេត្តត្បូងឃ្មុំ ជាមួយលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ផ្សារនេះបង្កើតឡើងដើម្បីឲ្យពលរដ្ឋ មានលទ្ធភាពរកស៊ីជាមួយគ្នា ដោយស្របច្បាប់ និងស្របតាមនយោបាយឈ្នះ ឈ្នះ ។

សម្តេចបន្តថា សម្រាប់ផ្សារនេះ ក៏សម្រាប់ធ្វើការកែច្នៃផលិតផល លក់ទៅឲ្យវៀតណាមផងដែរ មិនមែនតែនាំចូលទំនិញ មកពីវៀតណាមទេ ។

ចំពោះទំហំពាណិជ្ជកម្មវិញ រវាងប្រទេសទាំងពីរសម្តេចថា មាន៤៨០០លានដុល្លារ ៕

To Top