ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាសំណូមពរឲ្យភាគីវៀតណាម ជួយបន្តទិញផលិតផលកម្ពុជាបន្ថែមទៀត ខណៈកម្ពុជាក៏នាំចូល ផលិតផលវៀតណាមផងដែរ ធ្វើដូច្នេះទើបមានការ ជួយគ្នាទៅវិញទៅមក។
សម្តេចតេជោបន្តថា “ខ្ញុំស្នើឲ្យវៀតណាមទិញទំនិញ ពីកម្ពុជាចំពោះទំនិញ ណាដែលកម្ពុជាមាន។ ទំនិញក្នុងពិព័រណ៌បុណ្យសមុទ្រ នឹងហូរចូលទៅវៀតណាមផងដែរ ។ កន្លងមកស្វាយកម្ពុជា នាំចូលទៅវៀតណាម ព្រោះស្វាយវៀតណាមមិនគ្រប់ចំនួន” ។
ផលិតផលដែលសម្តេចសំណូមពរ ទៅកាន់ភាគីវៀតណាម ឲ្យជួយទិញនោះរួមមាន៖ ស្វាយ ចេក ធុរេននឹងផលិតផលផ្សេងទៀត ដើម្បីអាចផ្គត់ផ្គង់ទៅវៀតណាម ដើម្បីបន្តផ្គត់ផ្គង់ឲ្យទេសចរណ៍ មកលេងវៀតណាម ។
សម្តេចបានបង្ហាញចំណាប់អារម្មណ៍ថា ចង់បានតំបន់សេដ្ឋកិច្ច ពិសេសច្រើនទៀតនៅព្រំដែន ដើម្បីទាក់ទាញវិនិយោគពីបរេទេស និងពីវៀតណាម។
ក្នុងនោះសម្តេចបានឲ្យកែច្នៃ ផលិតផលកម្ពុជាហើយ ទើបឲ្យមានការនាំចេញទៅវៀតណាម។
ចំពោះទំហំពាណិជ្ជកម្មវិញ សម្តេចគឺប្រទេសទាំងពីរមានទំហំធំណាស់ ៕