ព័ត៌មានជាតិ

ក្រុមប្រឹក្សាសមាគម សហព័ន្ធវិនិយោគគិនកម្ពុជា បើកកិច្ចប្រជុំសាមញ្ញលើកទី៨

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីដាក់ចេញគោលការណ៍ថ្មីៗមួយចំនួន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្រោមអធិបតីភាព លោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា កាលពីពេលថ្មីៗនេះ ។

កិច្ចប្រជុំក៏មានវត្តមានចូលរួមពីលោក ង៉ែត ចដ្តាវី អនុប្រធាន , លោក លី ហួរ អនុប្រធានក្រុមប្រឹក្សាភិបាល សមាគសហព័ន្ធវិនិយោគិនកម្ពុជា និងលោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិ សហព័ន្ធវិនិយោគិនកម្ពុជាផងដែរ ។

លោក ឡី សុភាព បានថ្លែងថា “គោបំណងនៃកិច្ចប្រជុំគឺពង្រឹង និងពង្រីកសមាជិកបន្ថែម និងការរៀបចំរចនាសម្ព័ន្ធថ្មី និងតែងតាំងនូវគណៈកម្មការផ្សេងៗ របស់សហព័ន្ធវិនិយោគគិនកម្ពុជា និងការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងអាជីវកម្មខ្នាតតូច-មធ្យម ដែលនឹងត្រូវដាក់ឲ្យដំណើរការ ហើយធ្វើការបែងចែក ទៅតាមផ្នែក តាមវិស័យ ដើម្បីគាំទ្រទាំងច្បាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាំយកវិស័យឯកជន ជាដៃគូអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា” ។

លោកបន្តថា ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នា និងអនុវត្តទាំងការងារថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាពិសេសផ្ដោតសំខាន់ ទៅលើអាជីវកម្មខ្នាតតូច-មធ្យម។

លោកបន្តទៀតថា អង្គប្រជុំក៏បានឯកភាពគ្នារៀបចំ រចនាសម្ព័ន្ធបែកចែកថ្មីជាពិសេស ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធ វិនិយោគិនកម្ពុជាបង្កើត គណៈកម្មការនីតិកម្ម និងដោះស្រាយវិវាទមួយ ដើម្បីទុកជួយដោះស្រាយ ការពារប្រជាពលរដ្ឋ បើកអាជីវកម្មរកស៊ី ។

ប្រធានប្រធានសហព័ន្ធ វិនិយោគិនកម្ពុជាបញ្ជាក់ថា កន្លងទៅធ្លាប់ជួបប្រទះ បញ្ហាប្រឈមមួយចំនួន ដូចជា បញ្ហាផ្លូវច្បាប់ (អាជីវករមួយចំនួន មិនដឹងត្រូវធ្វើដូចម្ដេច នៅពេលជួបបញ្ហា) , បញ្ហាទីផ្សារ , បញ្ហាអាជីវកម្មនិងអាជីវកម្ម (រកស៊ីប៉ះគ្នា) ដោយសហព័ន្ធវិនិយោគគិនកម្ពុជា បានចេញយន្តការដើម្បីដោះស្រាយ បញ្ហាទាំងអស់នេះបានរួចរាល់ផងដែរ ។

លោកបន្ថែមថា សម្រាប់ទិសដៅបន្តគឺការពង្រឹង-ពង្រីក អាជីវកម្មខ្នាតតូច-មធ្យមក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត តាមដែលអាចធ្វើទៅបាន (ពង្រឹកផ្ទៃក្នុងទាញដៃគូខាងក្រៅចូល) ៕

ដោយ ម៉ៅ ដារាត់

To Top