ព័ត៌មានជាតិ

មេក្លោងជួញដូរ គ្រឿងញៀន ៤នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី ៤នាក់ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងមន្ទីរប្រ ឆាំងគ្រឿងញៀន អគ្គស្នងការ នគរបាលជាតិ ឃាត់ខ្លួនមុខសញ្ញាជួញដូររក្សាទុក សារធាតុញៀន កាលពីយប់ម៉ោង១០ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់មនោរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ៣នាក់៖ ១.ឈ្មោះ ហង្ស សុវណ្ណនិត ភេទប្រុស អាយុ២៩ ឆ្នាំ រស់ នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ២.ឈ្មោះ សេត ត្រេន ភេទប្រុស អាយុ ១៤ឆ្នាំ រស់ នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ ស្ពឺ ។ ៣.ឈ្មោះ ម៉ៃ ដា ភេទប្រុស អាយុ ២៩ឆ្នាំរស់ នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ក្នុងនោះសមត្ថកិច្ច ដកហូតវត្ថុតាងបាន ម្សៅសរថ្លាសង្ស័យថ្នាំញៀនចំនួន 0.5kg រួចបន្តឆែកឆេរនៅផ្ទះរបស់ឈ្មោះ សៀង ចន្រ្ទា ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ ស្ពឺ ឃាត់ខ្លួនម្ចាស់ផ្ទះខាងលើ រួម ជាមួយ វត្ថុតាងរួមមាន៖ ម្សៅសរថ្លាសង្ស័យគ្រឿងញៀនចំនួន ១៥ កញ្ចប់ ថ្នាំញៀនប្រភេទគ្រាប់ ចំនួន ១៣ថង់ សរុប ៣៦ ៤គ្រាប់ រួម នឹងឧបករណ៍វិចខ្ចប់ មួយចំនួនទៀត។ រថយន្ត Lexus Rx 330 ពណ៌ស្ក ស្លាកលេខ 2AX-6663 ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យរួមជា មួយវត្ថុតាង បានបញ្ជូន ទៅកាន់មន្ទីរប្រឆាំង គ្រឿង ញៀន ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕

To Top