ព័ត៌មានជាតិ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បដិសេធពុំមានសមត្ថកិច្ចខ្លួន គំរាមកំហែងសម្លុតទារប្រាក់ ពីស្ថាប័នមួយចំនួនឡើយ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបដិសេធថា ពុំមានសមាសភាពសមត្ថកិច្ច ពាក់ព័ន្ធប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីរបស់អគ្គនាយកដ្ឋាន ទៅបោកប្រាស់មន្ត្រីមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៅតាមស្ថាប័នអង្គភាពមួយចំនួន ចំណុះរដ្ឋបាលខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង និងកំពង់ធំ ក្នុងរូបភាពចុះដោះស្រាយ បណ្តឹងវិវាទកម្ម បង្គាប់បញ្ជា គំរាមកំហែងសម្លុតទារប្រាក់ និងដាក់កំហិតផ្សេងៗឡើយ ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃ ថ្កោលទោសចំពោះអំពើល្មើសនេះ ដែលមានការបន្លំពីជនឆ្លៀតឱកាសមួយចំនួន និងសំណូមពរដល់សាធារណជន ចូលរួមសហការចាប់ជនល្មើសទាំងនោះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

To Top