ព័ត៌មានជាតិ

សម្ដេចតេជោ៖ អតីតកាលយុវជន រត់គេចពីការចាប់ទាហាន តែបច្ចុប្បន្ននាំគ្នាសម្រុក ប្រឡងចូលទាហាន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ឲ្យដឹងថា ទាហានបច្ចុប្បន្ន ខុសពីទាហានអតីតកាលខុសគ្នានៅត្រង់ថា កាលពីអតីតកាល យុវជន យុវនារី ទាំងអស់នាំគ្នារត់គេច ពីកាតព្វកិច្ចធ្វើជាទាហាន តែបច្ចុប្បន្ន យុវជន យុវនារី នាំគ្នារត់ចូលមកប្រឡង ធ្វើជាទាហានទៅវិញ ។

សូមរំលឹកថា នៅឆ្នាំ២០១៩នេះ បេក្ខជនចូលប្រឡង ធ្វើជាទាហាន មានរហូតដល់ ៨.០០០នាក់ ក្នុងនោះ នឹងត្រូវបានជ្រើសរើស ៦២០នាក់តែប៉ុណ្ណោះ៕

To Top