ព័ត៌មានជាតិ

បុណ្យទន្លេលើកទី៦ នឹងធ្វើឡើង នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសថា ពិធីបុណ្យទន្លេលើកទី៦ នឹងធ្វើឡើងនៅខេត្តបាត់ដំបង ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ។

បើតាមការហ្វេសប៊ុកក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួម កិច្ចប្រជុំពិភាក្សាស្តីពីផែនការរៀបចំ ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងចូលរួមពីឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជារងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥។

លោក ងួន រតនៈ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តមាន សេចក្តីរីករាយដែលខេត្តបាត់ដំបង ត្រូវបានប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ សម្រេចជ្រើសយកធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេ ។

ពិធីបុណ្យទន្លេនេះ នឹងធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ប៉ាក់ សុខុម បានលើកឡើងថា ពិធីបុណ្យទន្លេនេះ នឹងត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ៣ប្រភេទគឺ ៖ ១- ដាំកូនឈើ , ២-ពិធីតាំងពិព័រណ៌តាំងផលិតផលខ្មែរ និងបរទេសមាន២ជម្រើស និង៣-កម្មវិធីកីឡាផ្សេងៗ៕

To Top