ព័ត៌មានជាតិ

ព្រឹត្តិការណ៍សូរ្យគ្រាស ចាប់ផ្តើមពីម៉ោង ១០និង៣០នាទីព្រឹកនេះ ដែលនៅភ្នំពេញអាចមើលឃើញ ៦១.៥០%

ភ្នំពេញ៖ បើយោងតាមអង្គការ NASA នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នឹងមានព្រឹត្តិការណ៍សូរ្យគ្រាស (ព្រះច័ន្ទនៅជិតផែនដី ហើយបាំងព្រះអាទិត្យ) ដែលនៅរាជធានីភ្នំពេញ អាចមើលឃើញប្រមាណជា ៦១.៥០% ។

ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅវេលាម៉ោង ១០និង៣០នាទី និង២វិនាទីព្រឹក (ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា) ដែលមានរយៈពេល៣ម៉ោង ៤៣នាទី និង៣៦វិនាទី។

ជាមួយគ្នានេះ អ្នកមានផ្ទៃពោះហាមចេញក្រៅ ទៅមើលព្រឹត្តិការណ៍នេះឲ្យសោះ ៕

To Top