ព័ត៌មានជាតិ

សម្តេចតេជោ ជូនពរជនរួមជាតិ សុខសប្បាយក្នុងថ្ងៃ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជូនពរជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងបានសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ ក្នុងឱកាសនាយប់ថ្ងៃទី៣១ ធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២០។

សម្តេចតេជោលើកឡើងថា ប្រទេសមានសុខសន្តិភាពគឺផ្តល់ឱកាសឲ្យប្រជាពលរដ្ឋធ្វើដំណើរកំសាន្ត សប្បាយឆ្ងាយជិត ទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសក្នុងថ្ងៃចូលឆ្នាំថ្មី ដោយគ្មានការបារម្ភភ័យព្រួយអ្វីឡើយ។

សម្តេចមានពលរដ្ឋមួយចំនួន បានធ្វើដំណើរកំសាន្ត តាំងពីថ្ងៃទី ២៥ ធ្នូ មកម៉្លេះ ៕

To Top