ភ្នំពេញ៖ រយៈពេល ១២ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២.២០៥.៦៩៧នាក់ ខណៈចំណូលបានពីការលក់បណ្ណ ចូលទស្សនាចំនួន ៩៩.០៨៨.៨៩៤ដុល្លារ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២០៨.៤៣០នាក់, ចំណូលដែលទទួលបាន ពីការលក់បណ្ណមានចំនួន ៩.៥៣៣.៤២០ដុល្លារ។
ដោយឡែក រយៈពេល ១២ខែនេះដែរ ចំណូលដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ បានរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៤.៤១១.៣៩៤ដុល្លារ ។