ព័ត៌មានជាតិ

ឆ្នាំ២០១៩​ ភ្ញៀវទេសចរចូល​ ទស្សនាអង្គរវត្តជាង ២លាននាក់​ ខណៈចំណូលបានពីការលក់សំបុត្រជិត​ ១០០លានដុល្លារ

ភ្នំពេញ៖​ រយៈពេល ១២ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២.២០៥.៦៩៧នាក់ ខណៈចំណូលបានពីការលក់បណ្ណ ចូលទស្សនាចំនួន ៩៩.០៨៨.៨៩៤ដុល្លារ​ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ គ្រឹះស្ថានអង្គរនៅថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០​បានឲ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ​មានចំនួន ២០៨.៤៣០នាក់​,​ ចំណូលដែលទទួលបាន ពីការលក់បណ្ណមានចំនួន ៩.៥៣៣.៤២០ដុល្លារ។

ដោយឡែក រយៈពេល ១២ខែនេះដែរ​ ចំណូលដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ​ បានរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៤.៤១១.៣៩៤ដុល្លារ ។

To Top