ភ្នំពេញ៖ ក្រោយពីបានមកបំពេញ បេសកកម្មការងារ នៅកម្ពុជាអស់រយៈពេលប្រមាណជា ៤ខែមកនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានទទួលស្គាល់ថា “ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ និងស្វាគមន៍យ៉ាងខ្លាំង” ។ នេះបើតាមការចុះផ្សាយ របស់ទូតអាមេរិកនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០៕