ព័ត៌មានជាតិ

សប្តាហ៍ក្រោយកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ ដែលតភ្ជាប់ពីវារីអគ្គិសនីដនសាហុង ប្រទេសឡាវ

ភ្នំពេញ៖ ពិតជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយ សប្តាហ៍ក្រោយកម្ពុជានឹង ទទួលបានការប្រើប្រាស់អគ្គិសនី ពីវារីអគ្គិសនីដនសាហុង ប្រទេសឡាវ ក្រោយរាជរដ្ឋាភិបាលកម្ពុជា-ឡាវបានចុះកិច្ចព្រមព្រៀងទិញ-លក់ កាលពីពេលកន្លងមក។

ថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឡាវ ថនឡន ស៊ីសូលីត មកកាន់កម្ពុជា គឺភាគីទាំងពីរបាន ចុះហត្ថលេខាទិញអគ្គិសនី ។ ដូច្នេះពេលនេះ បានតភ្ជាប់ពីវារីអគ្គិសនីដនសាហុងមកខេត្តស្ទឹងត្រែងរួចរាល់ហើយ ដើម្បីយកមកប្រើប្រាស់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងភ្នំពេញ។

ក្នុងដំណើរចុះយកព័ត៌មាន របស់លោក សយ សុភាព និងក្រុមការងានៅវារីអគ្គិសនីដនសាហុង ចំងាយពីរគីឡូម៉ែត្រពីទឹកដីខ្មែរ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោកបានសាកសួរមន្រ្តីទទួលបន្ទុកនៅទីនោះអំពីសាងសង់ ។

មន្រ្តីបានឆ្លើយថា សាងសងជិតរួចរាល់ ហើយបាន ដើរដោយម៉ាស៊ីនមួយមានកំលាំង ៦០មេហ្កាវាត់ ខណៈកំលាំងសរុបមាន ២៥០មេហ្កាវាត់ដើរដោយម៉ាស៊ីន៤។

បើតាមមន្រ្តីទទួលបន្ទុក នៅវារីអគ្គិសនីដនសាហុង គឺកម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះសបញ្ជាក់ថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា កម្ពុជាលែងខ្វះអគ្គិសនី ប្រើប្រាស់ទៀតនោះគឺជាការត្រឹមត្រូវ។

បើតាមលោក សយ សុភាព សព្វថ្ងៃមន្រ្តីអគ្គិសនីកម្ពុជា បានមកធ្វើតេស្តសាកល្បង បច្ចេកទេសរួចរាល់ហើយ នៅសល់តែពេលវេលាកំណត់របស់ រាជរដ្ឋាភិបាលទាំង ២ប្រទេសប៉ុណ្ណោះ ខណៈសប្តាហ៍ក្រោយ នឹងបានអគ្គិសនីប្រើប្រាស់៕

To Top