ព័ត៌មានជាតិ

ទស្សន និងមតិ៖ ឱ‌! អនិច្ចាទីស្នាក់ការគយខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ស្នាក់ការគយនៅខេត្តផ្សេងៗល្អណាស់ តែអនិច្ចាស្នាក់ការគយ នៅខេត្តស្ទឹងត្រែងទេ ដែលមិនដូចគេទាល់តែសោះ។

ទីធ្លាស្នាក់ការគយខេត្តស្ទឹងត្រែងធំទូលាយល្អ ប៉ុន្តែបែរជាកន្លែងអង្គុយធ្វើការវិញ មិនសក្តិសមជាកន្លែងប្រមូលថវិកាទៅវិញ ឬមកពីខេត្តអត់មានថវិកា សម្រាប់ធ្វើឲ្យល្អជាងនេះ។

បើប្រៀបធៀបជាមួយសាលារៀនក្នុងខេត្តវិញ គឺអន់ជាងឆ្ងាយណាស់។

ដូច្នេះសង្ឃឹមថា ប្រធានគយនៅខេត្ត ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យមើលករណីនេះ។

បើមានការសាងសង់កន្លែងធ្វើការថ្មី សូមកុំលក់ដីក្នុងទីធ្លា យកមកសាងសង់ ព្រោះទីធ្លាធំ ហើយគួរតែទុក ដើម្បីផលប្រយោជន៍ទៅថ្ងៃអនាគត៕

To Top