ភ្នំពេញ៖ លោក កែវ វី អ្នក នាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះ មហន្តរាយបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះថា មន្រ្តីគណៈ កម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយនិងកម្លាំង៧១១ កំពុងចេញដំណើរ ចុះទៅជួយសង្រ្គោះពលរដ្ឋ ក្នុងករណីបាក់រលំអគារ នៅខេត្តកែបខណៈកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ចុះជួយសង្រ្គោះ និងយកមនុស្សចេញ បានជាបន្តបន្ទាប់ហើយ។
លោក កែវ វី អ្នក នាំពាក្យគណៈ កម្មាធិការ ជាតិ គ្រប់ គ្រង គ្រោះ មហន្តរាយបានថ្លែងបញ្ជាក់ថា “ខាងខ្ញុំកំពុងរៀបចំចេញដំណើរហើយ ខាង គណៈ កម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយនិងកម្លាំងសង្រ្គោះ៧១១ យើងកំពុងរង់ចាំតាមដានព័ត៌មានបន្ត ព្រោះខាងរដ្ឋបាលខេត្តកែប មិនទាន់ឃើញរាយការណ៍មកទេ” ៕