ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា ចាត់បញ្ជូនកងកម្លាំង ទីបញ្ជាការជួរមុខទៅចូលរួមរុករកសង្គ្រោះ ជនរងគ្រោះក្នុងករណីរលំបាក់អគារ

ភ្នំពេញ​: ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅរាត្រី​ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ បានដាក់ផែនការ និងចាត់បញ្ជូនកងកម្លាំងទីបញ្ជាការជួរមុខ ដែលដឹកនាំដោយ ឧត្តមនាវីត្រី ងួន ឧត្តម អនុប្រធាននាយកដ្ឋាននីតិកម្ម កម្លាំងបានចេញទៅចូលរួមរុករកសង្គ្រោះ ជនរងគ្រោះដែលរលំបាក់អគារ ៧ជាន់ នៅខេត្តកែប។

ផ្ទាំងពាណិជ្ជកម្ម

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានចំនួន១៩នាក់ ហើយ​ក្នុង​នោះស្លាប់ ៤នាក់ ៕

To Top
×