ភ្នំពេញ៖ នៅម៉ោងប្រមាណជា ១០យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់កន្លែង កើតហេតុបាក់រលំអាគារ ៧ជាន់ នៅខេត្តកែបហើយ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបញ្ជាឲ្យរុករក អ្នកជាប់ក្នុងគំនរផងដែរ។
រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានចំនួន១៩នាក់ហើយ ក្នុង នោះស្លាប់៤នាក់៕