ព័ត៌មានជាតិ

គិតត្រឹមម៉ោង​ ៩៖២៣នាទី​ ជនរងគ្រោះក្នុងករណីបាក់អគារ ​៧ជាន់​ នៅកែបជួយសង្គ្រោះបាន ២០នាក់ ក្នុងនោះស្លាប់ ៤នាក់

ភ្នំពេញ៖​ បេីតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែបបានឲ្យដឹងថា គិតត្រឹមម៉ោង ៩:២៣នាទីយប់នេះ ក្រុមការងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះចំនួន ២០នាក់ ក្នុងនោះស្លាប់ ៤នាក់ (ស្រី៣នាក់) ។

រដ្ឋបាលខេត្តបញ្ជាក់ថា មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។

To Top