ភ្នំពេញ ៖ រហូតមកដល់ម៉ោង១២ រំលងអាធ្រាត្រ នេះកម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានជាង២០នាក់ ហេីយក្នុងនោះមានអ្នកស្លាប់ កេីនឡេីងដល់៦នាក់។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ស្របពេលដែលកម្លាំងគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ កម្លាំងសង្គ្រោះ ៧១១ និងអាជ្ញាធរមូលដ្ឋានកំពុងដុតដៃ ដុតជើង សង្គ្រោះកម្មករ ចេញពីគំនរបាក់បែក៕