ភ្នំពេញ៖ លោក កឹម សុខា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប កាលសៀលថ្ងៃទី៣ មករា។
រហូតដល់ពេលនេះ ក្រុមជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារ ដែលមានកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន២៥នាក់ ក្នុងនោះ មានអ្នកស្លាប់៧នាក់។
លោក កឹម សុខា បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃ ទី ៤ ខែមករា ឆ្នាំ ២០១៩ ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារដែលបាន បាត់បង់ជីវិតនិងរងរបួស យ៉ាងអណោចអធម ក្នុងហេតុការណ៍បាក់ រលំអគារនៅខេត្តកែប នារសៀលថ្ងៃទី៣ ខែមករាឆ្នាំ២០២០នេះ”៕