ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេច ស ខេង បន្ដចុះពិនិត្យដោយផ្ទាល់ នៅទីតាំងអគារបាក់រលំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បាននិងកំពុង អញ្ជើញចុះទៅដល់ទីតាំងផ្ទាល់ បាក់រលំអាគារ នៅខេត្តកែប កាលពីរសៀលថ្ងៃទី៣ មករាម្សិលមិញ។

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ហើយក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែប ចំនួន២៥នាក់ និងអ្នកស្លាប់៦ នាក់ផងដែរ៕

To Top