ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី កំពុងរង់ចាំលទ្ឋផល សង្រ្គោះបន្ទាន់ ក្រោយឮសម្លេង ជនរងគ្រោះពីរនាក់បងប្អូន ស្រែកដង្ហោយសុំអោយជួយ (វីដេអូ)

សម្លេងស្រែកហៅឲ្យជួយ នៅតែមានរហូត មកទល់នឹងយប់ម៉ោង១៩:១០នាទី

សម្លេងស្រែកហៅឲ្យជួយ នៅតែមានរហូត មកទល់នឹងយប់ម៉ោង១៩:១០នាទី ថ្ងៃទី៤ ខែមករានេះ ខណ:ក្រុមសង្គ្រោះកំពុងបន្តរុករកអ្នកដែលបាត់ខ្លួនដោយសារការបាក់រលំអគារ៦ជាន់នៅខេត្តកែប ។

Posted by Dap_News_Website on Saturday, January 4, 2020

ភ្នំពេញ៖ នៅពេលនេះគឺម៉ោង ៧និង៤៨នាទីយប់ ថ្ងៃសៅរ័ទី ៤ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា កំពុងនៅជាប់ជាមួយក្រុមការងារ ចម្រុះសង្គ្រោះបន្ទាន់ ដែលកំពុងរុករកពលរដ្ធរងគ្រោះ នៅក្រោមគំនរ បាក់បែកនៃអគារ ៧ជាន់ ដែលបាក់រលំកាលពីម្សិលមិញ នៅខេត្តកែប។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “តាមការបញ្ជាក់ពី ក្រុមការងារសង្រ្គោះបន្ទាន់ គឺបានឮសម្លេងជនរងគ្រោះ ពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរ បេតុងបានស្រែក ដង្ហោយសុំអោយជួយ។”

នៅពេលនេះ សម្តេចតេជោ ហ៊ុន សែនកំពុងរង់ចាំលទ្ឋផលសង្រ្គោះបន្ទាន់ ដែលត្រូវធ្វេីអោយបានលឿនបំផុត ដេីម្បីសង្រ្គោះជីវិតមនុស្ស ដែលកំពុងជាប់ក្នុអគារ ដួលរលំនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះ មានមនុស្សចំនួន២០នាក់ត្រូវបាន យកចេញពីគំនរបែកបាក់ និង៧នាក់ត្រូវបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុ បាក់អគារនៅខេត្តកែប៕

To Top