ភ្នំពេញ៖ គិតត្រឹមម៉ោងប្រមាណជា ៨យប់នេះ ក្រុមជួយសង្គ្រោះបានជួយជនរងគ្រោះ ២នាក់បងប្អូន ចេញពីគំនរអគារកម្ពស់៦ជាន់ នៅកែប សរុបជនរងគ្រោះ ក្នុងហេតុការរលំបាក់អគារនេះ កេីនដល់ ២៩នាក់ ក្នុងនោះស្លាប់៧នាក់។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕

