ព័ត៌មានជាតិ

សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅព្រះសីហនុឧបត្ថម្ភ ជនរងគ្រោះក្នុង ហេតុការណ៍ បាក់អាគារនៅកែប ៣ពាន់ដុល្លារ

ភ្នំពេញ៖ លោក LI GUANZHAO អនុប្រធាន និងលោក JIANG KEXING អគ្គលេខាធិការនៃសមាគមពាណិជ្ជកម្ម កម្ពុជា-ចិននៅខេត្តព្រះសីហនុ តំណាងលោកប្រធាន CHEN JIANGANG ឆ្ពោះទៅកាន់កន្លែងកើតហេតុ ដើម្បីឧបត្ថម្ភថវិកាសរុប៣០០០ដុល្លារដល់ជនរងគ្រោះ និងអ្នកស្លាប់ក្នុងករណីបាក់រលំអាគារនៅខេត្តកែប។

បន្ទាប់ពីករណីបាក់រលំអគារ នៅខេត្តកែបសមាគមសភា ពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុបាន យកចិត្តទុកដាក់និងឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកាតាមកម្លាំងស្តួចស្តើងរបស់ខ្លួនឯងយ៉ាងទៀងទាត់។

ប្រធានការិយាល័យសាលាខេត្តកែប លោក ING VUTHY បានតំណាងឲ្យសាលាខេត្តកែប ទទួលយកថវិកាឧបត្ថម្ភ។ លោកបានថ្លែងអំណរគុណចំពោះការមកដល់ ដោយផ្ទាល់និងការបរិច្ចាគថវិការបស់សមាគមសភា ពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ និងកោតសរសើរថាសកម្មភាពភ្លាមៗនេះ បានបង្ហាញពីមិត្តភាពជាក់ស្តែងរវាងចិននិងកម្ពុជា។ 

លោកបន្តប្រកាសថា ថវិកាឧបត្ថម្ភទាំងនេះនឹងជូនដល់ជនរងគ្រោះ ដើម្បីសម្រាលការលំបាក។ គិតដល់បច្ចុប្បន្ន ករណីខាងលើនេះគឺជាករណីបាក់រលំអគារជាន់ខ្ពស់លើកទី ២ នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារមួយដែលកំពុងសាងសង់ នៅក្រុងព្រះសីហនុក៏បានដួលរលំបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសផងដែរ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ។  

នៅពេលនោះ លោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ និងជាប្រធាននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុបានរៀបចំសកម្មភាព បរិច្ចាគថ្នាំឱសថផងដែរ៕

To Top