ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ ត្រូវសត្វឪម៉ាល់ទិច ពេញខ្លួនបណ្តាលឲ្យ ស្លាប់ខណះ បញ្ជូនទៅមន្ទីរពេទ្យ

ស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវសត្វឪម៉ាល់ទិច ជាច្រើនទ្រនិចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខេត្តដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យអស់លទ្ធភាពក្នុងការសង្គ្រោះ ដោយសារជាតិពឹសរាលដាល់ពេញខ្លួន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី៤ខែមករាឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមឈ្មោះ វាសនា ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រី រងគ្រោះបានឲ្យដឹងថាក្មេងស្រីរងគ្រោះ ឈ្មោះរៀម លីណាអាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ជាសិស្សពូកែប្រចាំថ្នាក់។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ ទៅទិញនំក្នុងភូមិនៅពេលដល់តូបលក់ ចាប់ហ៊ួយក៏ឈប់កង់ក្បែ សំបុកឪម៉ាល់ស្រាប់តែហ្វូងសត្វឪម៉ាល់ ផ្អើលមកទិចទៅលើក្មេងស្រីសុសពេញខ្លួន បណ្តាលឲ្យដួលនិងដីខណះនោះត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ស្វាយទាប។ ដោយគ្រូពេទ្យអស់លទ្ធភាព ព្យាបាលក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត នៅម៉ោង១រលងអាធាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក៏បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៣.០០នាទីទៀបភ្លឺតែម្តង។

ប្រភពបានបន្តទៀតថាក្មេងស្រី រងគ្រោះមានឪពុក ឈ្មោះ រៀម ណារិន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះសឹម ស្រីណាក់ អាយុ២៧ឆ្នាំមុខរបរជាកម្មកររោងចក្រមានកូនពីនាក់ នៅគ្រួសារហើយក្មេងស្រីរងគ្រោះជាកូនបង។

ប្រភពពីសាច់ញាត្តិក្មេងស្រីរងគ្រោះ បានបង្ហើបឲ្យដឹងថាគ្រូពេទ្យ បង្អែកស្រុកស្វាយទាប ពុំសូវយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយទុកក្មេងស្រីរងគ្រោះទាល់តែធ្ងន់ធ្ងរ ទើបបញ្ជូនមកមន្ទីរពេទ្យខេត្ត បើបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត បានទាន់ពេលនោះក្មេងគ្រោះប្រហែលជាមិនស្លាប់នោះទេ៕

To Top