ព័ត៌មានជាតិ

កត្តាសន្តិភាពនាំមកនូវ ភាពរីកចម្រើនលើគ្រប់ វិស័យ

កំពង់ចាម ÷ នៅព្រឹកថ្ងៃទី ០៥ ខែមករាឆ្នាំ ២០២០  ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិគ្រោធារាម ស្ថិតក្នុងស្រុកកងមា ស ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា បានមានប្រ សាសន៍ទៅកាន់ប្រជាពលរដ្ឋថា កត្តាសុខសន្តិភាព នាំមកនូវការរីកចម្រើនលើគ្រប់វិស័យ ផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។ 

លោកអភិបាលខេត្តបានថ្លែងបន្តថា សមិ ទ្ធផលដែលកំពុងមាននៅក្នុងទីអារាមហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតណាស់ជាផ្លែផ្កាបានមកអំពីប្រទេសជាតិយើង មានសុខសន្តិភាព ដែលមានសម្ដេចអគ្គមហាសេ នាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររួមជាមួយនឹងសប្បុរសជន និងប្រជាពល រដ្ឋយើងផងដែរ ។ 

លោកអ៊ុន ចាន់ដា បានថ្លែងបន្តថា ” កត្តាសន្តិភាពបានជួយលើកកម្ពស់កម្រិតជីវ ភាព របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យបង ប្អូនមានថវិកា សហការគ្នានៅក្នុងការអភិវ ឌ្ឍលើវិស័យព្រះពុទ្ធសាសនា នៅតាមទី វត្តអារាមនាៗ តាមមូលដ្ឋានរៀងៗខ្លួន ” ។

ទន្ទឹមនឹងនោះដែលលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខសន្តិភាពបន្តទៅទៀត ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើង ឲ្យកាន់តែមានការរីកចម្រើន និងបង្កើនជីវភាពបង ប្អូនអោយកាន់តែសម្បូរសប្បាយថែម ទៀត។

ជាមួយគ្នានោះដែរលោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថ កិច្ចត្រូវរួមសហការគ្នាជាមួយនឹងប្រជាពលរដ្ឋ ដើម្បី បង្ការ និងបង្ក្រាបលុបបំបាត់បទល្មើសគ្រឿងញៀន ។ ដោយឡែកលោកគ្រូ-អ្នកគ្រូ ត្រូវយកបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀននេះ ធ្វើការផ្សព្វផ្សាយបញ្ជ្រាបនៅតាមសាលារៀន អោយក្រុមយុវជនបានយល់ដឹងទូលំទូលាយ ដើម្បីឱ្យពួកគេជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយងាកមកខិតខំសិក្សារៀនសូត្រ ឲ្យក្លាយទៅជាសិស្សល្អគ្រប់ៗគ្នា ឱ្យសក្កិសមជាទំពាំងស្នងឬស្សី ជួយដល់ខ្លួនឯង ជួយដល់គ្រួសារ និងជួយអភិវឌ្ឍសង្គម ជាតិនាថ្ងៃអនាគត  ។

To Top