ព័ត៌មានជាតិ

រដ្ឋសភាបិទសម័យ ប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃ៤មករា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានប្រកាសបិទ សម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រោយពីបានបើកសម័យប្រជុំ៣ខែរួចមក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភានៅថ្ងៃទី៦ មករា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែនេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន២០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។

ចំណែកថ្នាក់ដឹកនាំ និងសមាជិកសភាវិញ ក៏បានចុះមូលដ្ឋានសួរសុខទុក្ខ ពលរដ្ឋនៅទូទាំងប្រទេស និងបានបំពេញការងារការទូតសភា ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាច្រើន ទៀតផងដែរ ៕

To Top