ព័ត៌មានជាតិ

សម្តេចតេជោ អត់បានពិសាបាយ ២៤ម៉ោង នាថ្ងៃដឹកនាំរុករក អ្នកបាត់ខ្លួន ករណីបាក់អាគារនៅកែប (វីដេអូ)

សម្តេចតេជោ អត់បានពិសាបាយ ២៤ម៉ោង នាថ្ងៃដឹកនាំរុករក អ្នកបាត់ខ្លួន ករណីបាក់អាគារនៅកែប

សម្តេចតេជោ អត់បានពិសាបាយ ២៤ម៉ោង នាថ្ងៃដឹកនាំរុករក អ្នកបាត់ខ្លួន ករណីបាក់អាគារនៅកែបhttps://www.dap-news.com/national/2020/01/06/22227/

Posted by Dap_News_Website on Monday, January 6, 2020

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង នូវពាក្យចាស់ពោលថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ ដោយសម្តេចថា ពិតជាមិនខុសនោះទេ ព្រោះសម្តេច អត់បានពិសាបាយ រយៈពេល២៤ម៉ោង ក្នុងថ្ងៃដឹកនាំរុករក អ្នកបាត់ខ្លួននៅអាគារបាក់រំលំ ក្នុងខេត្តកែប តែពេលនោះ បានហូបបាយ ប្រអប់របស់ក្រុមអ្នករុករក ។

សម្តេចតេជោ បានលើកឡើងក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ថា គិតពីម៉ោង១២ នាថ្ងៃ៣ មករា រហូតដល់ម៉ោង ១៣ថ្ងៃ៤មករា គឺជាង២៤ម៉ោង សម្តេចមិនបានទទួលទានបាយទេ គ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ ។

សម្តេចបន្តថា ទាំងសម្តេច និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត សុទ្ធតែឃ្លានដូចគ្នា ។ ពេលនោះ បានយកបាយសម្រាប់ ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករក និងជួយសង្គ្រោះ មួយប្រអប់ម្នាក់មកទទួលទាន។

សម្តេចទទួលស្គាល់ថា ពិតជាឆ្ងាញ់ ហើយលែងគិតពីអានាម័យ ដោយសារដីហុយចេញពីអាគារ បាក់រលំពេលគ្រឿងចក្រ កំពុងបុកនិងកាយគំនរ បាក់បែកនោះហើយ។
សម្តេចបានទទួលទាន អស់ប្រហែល១ភាគ៥ នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេច ស ខេង អស់ជាងពាក់កណ្តាលឯណោះ ។ នេះពិតជា ឃ្លានឆ្ងាញ់ស្រឡាញល្អមែន៕

To Top