ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅតែបន្ត នាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងចូលសមុទ្រធម្មជាតិវិញ ក្រោយពីទទួលបានពីអ្នកនេសាទ ដើម្បីការពារ និងអភិរ័ក្ស ប្រភេទសត្វកម្រ នៅកម្ពុជា ។
កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយ ក្បាលទៀត ទៅព្រលែងចូល ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលសកម្មភាពនេះ គឺជាសកម្មភាព លើកទី១១១ ដែលសរុបមកទល់នឹងពេលបច្ចុប្បន្ននេះ ប្រភេទសត្វសមុទ្រកម្រនេះ ត្រូវបានលោកឧកញ៉ា ព្រលែងប្រមាណជិត ២០០ក្បាល ។
ក្នុងឱកាសនេះដែរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕





