ព័ត៌មានជាតិ

អនុប្រធានាធិបតី ហ្វីលីពីន៖ លទ្ធផលយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតី គឺត្រឹមបរាជ័យ

ម៉ានីល៖ កាលពីដើមសប្តាហ៍ កន្លងមកនេះ អនុប្រធានាធិបតីហ្វីលីពីន បាននិយាយថាយុទ្ធនាការ របស់ប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រី ហ្គោឌូទើតេ ប្រឆាំងនឹងគ្រឿងញៀន ខុសច្បាប់បានទទួល លទ្ធផលបរាជ័យ។

លោកស្រី Leni Robredo បានមានប្រសាសទៀតថា យុទ្ធនាការអស់ជាច្រើនខែ ក្នុងការលុបបំបាត់ចោល នូវការគំរាមកំហែង យ៉ាងខ្លាំងនិងក្រុម គ្រឿងញៀនធំៗ គួរតែត្រូវបាន ធ្វើកំណែទម្រង់ ដើម្បីទប់ស្កាត់ ការបង្ហូរឈាម បន្តទៀត។

ផ្ទាំងពាណិជ្ជកម្ម

អនុប្រធានាធិបតី លោកស្រីលេនីរ៉ូប្រ៊ីដូ ដែលដឹកនាំក្រុមប្រឆាំង ក៏បានអំពាវនាវ ឱ្យបញ្ឈប់ការអនុវត្តន៍ របស់ប៉ូលីស ដែលគួរឱ្យខ្លាច និងការត្រួតពិនិត្យ តាមផ្ទះដែលនាំឱ្យ មានការសម្លាប់ជនសង្ស័យ គ្រឿងញៀន ដែលជាប្រជាពលរដ្ឋ ស្លូតត្រង់នោះ ទៅទៀតទៅ៕

ប្រែសម្រួល:ស៊ុនលី

To Top