សៀមរាប៖ សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជាចិន (សសកច) នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ បានមកស្វែងយល់កង្វល់និងបញ្ហាប្រឈម របស់ពាណិជ្ជករ និងប្រតិបត្តិករចិន ខាងទេសចរណ៍ ដែលកំពុងរកស៊ីទទួលទាន នៅខេត្តសៀមរាប ជុំវិញការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន ប្រមាណ៣០ភាគរយ។
លោកសយ សុភាព សហប្រធានសសកច បានថ្លែងអំណរគុណ ដល់ប្រតិបត្តិករចិន មកពីខាងសណ្ឋាគារ ភោជនីយដ្ឋាន ដឹកជញ្ជូន និងមគ្គុទេសក៏ភាសាចិន ដែលបានអញ្ជេីញសហប្រធានទាំង២ ស្វែងយល់ពីការលំបាក និងប្រឈមមួយចំនួន ដែលអាចឈានទៅដល់ការបិទទ្វារអាជីវកម្មរបស់ខ្លួួន។
តំណាងប្រតិបត្តិករចិន បានលេីកឡេីងថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន ប្រមាណ៣០ភាគរយ ជាចំនួនមួយគួរអោយព្រួយបារម្ភខ្លាំងសម្រាប់ប្រតិបត្តិករនៅខេត្តសៀមរាប ដោយសារការប្រកួតប្រជែងខ្លាំង ពីប្រទេសជិតខាង បូករួមទាំងខេត្តព្រះសីហនុ ផងដែរ។
តំណាងចិនសង្ឃឹមថា សសកច នឹងផ្សព្វផ្សាយបញ្ហប្រឈមទាំងនេះ ដេីម្បីជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយជាបន្ទាន់។
ភាគីទាំងពីរ ក្រោយពីស្វែងយល់គ្នារួចមក បានឯកភាពគ្នាថា នឹងរៀបចំវេទិកាពិភាក្សាគ្នាមួយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួម ពីស្ថាប័នពាក់ព័ន្ធ ដេីម្បីរួមចំណែកដោះស្រាយរួមគ្នា ។
ភ្ញៀវទេសចរចិន មកខេត្តសៀមរាប នាឆ្នាំ២០១៩ ធ្លាក់ពី១លាន១សែននាក់ មកនៅត្រឹមជាង ៨០ម៉ឺននាក់។