ភ្នំពេញ ៖ អ្នកនាំពាក្យ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងឲ្យដឹងថា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកង ទ័ពរំដោះប្រជាជនចិន នឹងចាប់ ផ្តើមនៅពាក់កណ្តាលខែ មីនា ឆ្នាំ២០២០ ខាងមុខ នេះ ក្រោមប្រធាន បទ « ប្រឆាំង ភេរវកម្ម និង កិច្ចការមនុស្សធម៌ » ។ នេះបើយោងតាមការចុះផ្សាយ របស់ស្ថានីយ ទូរទស្សន៍ ប៊ីធីវី ។
លោកឧត្តម សេនីយ៍ ទោ ថោង សូលីម៉ូ បានលើកឡើងនៅព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២០ នេះ ថា សមយុទ្ធ នាគមាស រវាងកងទ័ព កម្ពុជា និងចិន គឺធ្វើឡើង ដូចរាល់ ឆ្នាំ យ៉ាង ដូច្នេះដែរ ប៉ុន្តែឆ្នាំ នេះគឺមាន លក្ខណៈ ខុសប្លែង ជាងឆ្នាំមុនៗ បន្តិច ដោយសារ តែឆ្នាំ ២០២០ នេះ គឺ នឹងមាន កងទ័ព ដែលជាប្រទេស ជិតខាងរបស់កម្ពុជា ធ្វើជាអ្នកសង្កេត ការណ៍ និងវាយតម្លៃ ។
អ្នក នាំ ពាក្យអគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ រូបនេះ បានបញ្ជាក់ ទៀត ថា «សមយុទ្ធ នាគមាស ឆ្នាំ២០២០ នេះ នឹងធ្វើឡើងលើ របៀប វារៈ ជាច្រើន ប៉ុន្តែយើង សង្កត់ធ្ងន់ តែ ការ ប្រឆាំង ភេរវកម្ម និង កិច្ច ការមនុស្សធម៌ ជា អាទិភាព តែ ប៉ុណ្ណោះ ហើយជាមួយគ្នានោះយើង ក៏ មានសព្វាវុធ និង ឧទ្ធម្ភាគចក្រ ច្រើនជាងមុនផងដែរ ខណៈកម្លាំងត្រៀម ទាំង សងខាងនឹង ចូលរួម ប្រមាណ ជាងពីរ ពាន់នាក់ »។
បើតាម អ្នក នាំពា ក្យដ ដែលបា ន ឲ្យ ដឹង ទៀត ថា សមយុទ្ធនេះនឹ ង ធ្វើឡើ ង នៅ ទីលាន បាញ់ គ្រាប់ ពិតតេជោ សែន ជុំគិរី ដែល ស្ថិត នៅ ភូមិ ត្រពាំង វែង ឃុំ ត្រពាំង រាំង ស្រុក ជុំគីរី ខេត្ត កំពត ។ ផ្តោត សំខាន់ លើវិញ្ញាសា មួយ ចំនួន ដូច ជា ការ ប្រឆាំង ភេរវកម្ម , ការ រំដោះ ចំណាប់ ខ្មាំង, ការ សង្រ្គោះប្រ ជាពលរ ដ្ឋ ពី គ្រោះ ធម្មជាតិ , ការ បំពេញ ភារកិច្ច ក្រោម ឆ័ត្រ អង្គ ការ សហប្រជាជាតិ និង វិស្វកម្ម ជា ដើម ។ អាវុធ យុទ្ធ ភ័ណ្ឌ សំខាន់ ៗ ដែល ប្រើ ប្រាស់ នៅ ក្នុង លំហាត់ នាគ មាស ឆ្នាំ នេះ រួម មាន ដូច ជា ៖ រថពាស ដែក , រថក្រោះ, កាំភ្លើង ធំ, កាំភ្លើង ត្បាល់, ឧទ្ធម្ភាគចក្រ និង អាវុធ គាំទ្រ ពី លើ អាកាស ជា ដើម ។
យ៉ាង ណាក៏ ដោយ លោក ឧត្តម សេនីយ៍ទោ ថោង សូលីម៉ូ បាន បញ្ជាក់ ថា ការ ធ្វើ សម យុទ្ធ នាគ មាស រវាង កងទ័ពក ម្ពុជា -ចិន ឆ្នាំ២ ០២០ នេះ មិន មែន ជា ការ គំរាម កំហែង ដល់ ប្រទេស ឬ បុគ្គល ណាមួ យ នោះ ឡើយ ការធ្វើនេះ នឹ ង ធ្វើ ឡើង ជា រៀងរា ល់ ឆ្នាំ ហើយនិ ង មាន ទ្រង់ ទ្រាយ ធំ ជា បន្ត បន្ទាប់ ដើម្បី ពង្រឹង សមត្ថភាព ដល់ក ងទ័ព កម្ពុជា និង ទទួលប ទ ពិសោធន៍ បន្ថែម ដល់ ពី ប្រទេស ជា មិត្ត តែ ប៉ុណ្ណោះ៕