ភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា បានពោលពាក្យថា គេនាំគ្នាល្បីតគ្នាថា លោក កឹម សុខា នឹងត្រូវគេដោះលែង ឲ្យមានសេរីភាព នយោបាយ១០០% នៅថ្ងៃសវនាការទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ។ នេះបើតាមហ្វេសប៊ុក របស់លោក កាលពីថ្ងៃ១២ មករា។
ប៉ុន្តែលោកថា “ទស្សនៈរបស់ខ្ញុំ គំនិតខាងលើ គឺគ្រាន់តែជារបៀបស្រមៃ នយោបាយសុទ្ធសាធ ។ លោក កឹម សុខា មានជំហររឹងមាំ ក្នុងសកម្មភាពទុក្ខរកម្មនយោបាយ របស់គាត់ ដូច្នេះ ជាក់ស្ដែងណាស់ គ្មានទេការប្រគល់សេរីភាព នយោបាយ១០០% ពីសម្តេច ហ៊ុន សែន-CPP នោះ” ៕