ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែមករា ឆ្នាំ២០២០កម្ពុជានឹងចុះត្រជាក់ តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្ត ។
ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៥-១៧ មករា បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរីមណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមាមានពី ១៧-២០°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣៦ °C ។
ចំណែក តំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C ។
ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C nigសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C៕