នយោបាយ

លោក មុត ចន្ថា ៖ ក្នុងនាមជាអ្នកនយោបាយ គោរពច្បាប់ លោក កឹម សុខា បានទៅដល់ សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យ របស់លោក កឹម សុខា បានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥មករានេះថា ក្នុងនាមជាអ្នកនយោបាយ គោរពច្បាប់ និងប្រកាន់យកគោលការណ៍អហិង្សា លោកប្រធាន កឹម សុខា បានអញ្ជើញ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៤០ព្រឹក ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា នេះ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។

សវនាការនេះ នឹងធ្វើឡើងនៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានវត្តមានលោក កឹម សុខា និង អ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។

ជាមួយគ្នានេះ កងកម្លាំងជាច្រើននាក់ បានដាក់ពង្រាយជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណង រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផងដែរ ។

សវនាការនេះ គឺ មិនរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែមករា នេះ ទេ ពោលគឺ អាចនឹងប្រើរយៈពេលជាច្រើនថ្ងៃ ដើម្បីបង្ហាញការពិតនៃសំណុំរឿងដ៏ក្តៅគគុកមួយនេះ ៕

To Top