ព័ត៌មានជាតិ

ស្អែកនេះ ! អគ្គិសនីកម្ពុជា នឹងជួសជុលផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខែ្ស នៅតំបន់មួយចំនួន

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) នឹងជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី១៦-១៩ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅតំបន់មួយចំនួនទៅតាមពេលវេលា។

យោងតាមសេចក្ដីជូនដំណឹងរបស់ EDC កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំ អភ័យទោសទុកជាមុន» ។

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម

To Top