ព័ត៌មានជាតិ

អនុប្រធាន CREA អំពាវនាវឲ្យអ្នកជំនាញ អចលនទ្រព្យ ចូលរួមជាមួយខ្លួន

ភ្នំពេញ៖ លោក ម៉ម សិរីបញ្ញា អនុប្រធានសមាគមអចលនទ្រព្យកម្ពុជា (CREA) បានអំពាវនាវឲ្យអ្នកជំនាញអចលនទ្រព្យកម្ពុជាទាំងមានក្រុមហ៊ុន និងអត់ក្រុមហ៊ុន ចូលរួមជាមួយសមាជិកសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដើម្បីបង្កើតប្រេនជាលក្ខណៈប្រេនឆាយ ក្នុងស្រុកដ៏ធំមួយ ព្រោះ CREA មានសមាជិកច្រើនជាងគេនៅកម្ពុជា។

ដោយឆ្លងកាត់ការសិក្សាទាំងក្នុង និងក្រៅប្រទេស លោក ម៉ម សិរីបញ្ញា ដែលជាអនុប្រធាន និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ CIPS បានធ្វើកម្មសិក្សានៅប្រទេសសិង្ហបុរី ។

ក្នុងនោះលោកបានសង្កេតឃើញថា នៅប្រទេសរីកចំរើន គឺក្រុមហ៊ុនក្នុងស្រុកភាគច្រើនទទួលបានជោគជ័យជាងក្រុមហ៊ុនមកពីបរទេស ក្រៅពីសហរដ្ឋអាមេរិក ។

លោកថា ដោយសារជំនាញអចលនវត្ថុ ជាជំនាញសិក្សាទិញ-លក់ អចលនទ្រព្យនោះ គឺកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកវិនិយោយ៉ាងច្រើន ដូច្នេះហើយអ្នកជំនាញ ក្នុងស្រុកតែងតែស្គាល់ភូមិសាស្រ្តច្បាស់លាស់ ហើយនឹងឆ្លើយតបសេវាកម្ម លឿនរហ័សទាន់ចិត្ត ៕

To Top