ព័ត៌មានជាតិ

សព្វថ្ងៃភ្នំពេញ មានរថយន្តជាង ៥០ម៉ឺនគ្រឿង និងម៉ូតូជិត ២លានគ្រឿង ទើបធ្វើឲ្យស្ទះចរាចរណ៍

ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងនាពេលថ្មីៗនេះថា ត្រឹមខែធ្នូ ឆ្នាំ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ មានរថយន្តចំនួន ៥០៨ ១៤៣ គ្រឿង និងទោចក្រយានយន្តចំនួន ១ ៩៦៦ ៣២២គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ រាជធានីភ្នំពេញ ។

លោកថា ចំនួននេះ មិនទាន់គិតពីរថយន្ត ខ.ម ន.ប រ៉ឺម៉ក និងត្រីចក្រយានយន្តឡើយ  ។ 

លោកបញ្ជាក់ថា ដោយសារកំណើនយានយន្ត មានការកើនឡើង រួមទាំងការបើកបរមិនសូវ គោរពច្បាប់ចរាចរណ៍ ការរំលោភចិញ្ចើម និងផ្លូវជាដើម បានធ្វើឲ្យផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់ អាជ្ញាធរជារៀងរាល់ថ្ងៃក្នុងការដោះស្រាយ ៕

To Top