ព័ត៌មានជាតិ

លោក ហង់ ជួន ណារ៉ុន​ ដឹកនាំមន្រ្តីហាត់ប្រាណ និងរើសសំរាមសម្អាតបរិស្ថាន នៅនៅរមណីយដ្ឋានធម្មជាតិ ឆ្នេរសមុទ្រកោះទន្សាយ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកព្រហាមថ្ងៃសៅរ៍ ទី១៨ មករានេះ បានដឹកនាំហាត់ប្រាណជុំគ្នា និងការរើសសំរាមសម្អាតបរិស្ថាន នៅរមណីយដ្ឋាន ធម្មជាតិឆ្នេរសមុទ្រកោះទន្សាយ ខេត្តកែប ក្រោមការបោះជំរំមេដឹកនាំ កាយរឹទ្ធិជាតិកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងអប់រំ។

សូមជម្រាបថា កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីស្វែងយល់បន្ថែម ពីការគ្រប់គ្រងការផ្លាស់ប្ដូរ ជាប្រធានបទថ្មី សម្រាប់ការចូលរួមអភិវឌ្ឍសមត្ថភាព ជំនាញ លើការគាំទ្រកំណែទម្រង់អប់រំ ការគ្រប់គ្រងរដ្ឋបាល គ្រប់គ្រង ការអនុវត្តសកម្មភាពការងារ ឱកាសពេលវេលា អារម្មណ៍ របស់អ្នកដឹកនាំ និងអ្នកក្រោមឱវាទ ប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍ ៕

To Top