ព័ត៌មានជាតិ

រដ្ឋបាលជលផល ខេត្តកំពត បន្តចុះឃាត់ការចាក់ដី រំលោភដែនសហគមន៍ នេសាទព្រែកត្នោត ខណៈអភិបាលខេត្ត មិនឱ្យ ចាប់គ្រឿងចក្រ នោះឡើយ

ភ្នំពេញ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពតនៅរសៀលថ្ងៃទី១៨ ខែមករានេះ បានបន្តចុះឃាត់ការចាក់ដីរំលោភដែនសហគមន៍នេសាទព្រែកត្នោត ដែលបានចាក់លុបគោលព្រំអស់ចំនួន៣ និងថ្នាលបណ្ដុះកោងកាងចំនួន ៧ពាន់ដើម។

រដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា ការចាក់ដីនេះមានបណ្ដោយ ៩៩ម៉ែត្រទទឹង ១០ម៉ែត្រហើយករណីនេះលោកអភិបាលខេត្តកំពត លោក ជាវ តាយ មិនឱ្យចាប់គ្រឿងចក្រ ព្រមទាំងឱ្យបន្តសកម្មភាពដដែល៕

To Top